ទន្ទឹមនឹងនេះ អាការៈឈឺក្បាលរ៉ាំរ៉ៃព្រមទាំងមានក្អួតផងនោះ អាចជារោគសញ្ញានៃជំងឺជាច្រើន ក៏ដូចជាបញ្ហាសុខភាពធ្ងន់ធ្ងរ។ មួយវិញទៀត វាក៏អាចបញ្ជាក់ថាកូនរបស់ប៉ាម៉ាក់អាចប្រឈមនឹងជំងឺមហារីកដូចគ្នា។ ដូចនេះ ប៉ាម៉ាក់គួរនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើសង្កេតឃើញរោគសញ្ញាមិនប្រក្រតីណាមួយ។
រោគសញ្ញាមហារីក កើត លើ កុមារ
កុមារក៏មានហានិភ័យនៃការកើតជំងឺមហារីកដូចទៅនឹងមនុស្សពេញវ័យដែរ។ កត្តាហ្សែនអាចជាមូលហេតុនៃការកើតជំងឺមហារីកលើកុមារ។ យ៉ាងណាមិញ ប៉ាម៉ាក់គប្បីសង្កេតមើលរោគសញ្ញាទូទៅបំផុតទាំង៣នៃជំងឺមហារីកដេលកើតលើកុមារ។
- ស្លេកស្លាំង និងគ្មានកម្លាំងកំហែង
- ងាយមានស្នាមជាំ ឬចេញឈាម
- ឈឺក្បាលញឹកញាប់ និងមានក្អួត