backup og meta

ទាំង​នេះ​ជា​គុណ​សម្បត្តិ​សំខាន់​ៗ​របស់​ជាតិ​ដែក​សម្រាប់​សុខភាព​រាង​កាយ​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 05, 2023

    ទាំង​នេះ​ជា​គុណ​សម្បត្តិ​សំខាន់​ៗ​របស់​ជាតិ​ដែក​សម្រាប់​សុខភាព​រាង​កាយ​​

    រ៉ែ​ដែក​ជា​សារជាតិ​ចិញ្ចឹម​មួយ​ប្រភេទ​ ដែល​រួម​ចំណែក​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​សុខ​ភាព​ល្អ។​ ជាតិ​ដែកជួយ​ការ​ពារ​យើង​ពី​បញ្ហា​ស្លេក​ស្លាំង និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សាំ​ប្រឆាំង​​នឹង​ការ​បង្ក​រោគ​ផង​ដែរ​។

    សារសំខាន់​របស់​ជាតិ​ដែក

    ​​យើង​អាច​ទទួល​បាន​ជាតិ​ដែក​តាម​រយៈ​ការ​ចាក់​ថ្នាំ ឬ​ការ​ដាក់​សេរ៉ូម ឬ​ក៏​តាម​រយៈ​ការ​បញ្ចូល​ឈាម​​ផង​ដែរ។ ដូច​គ្នា​ដែរ​ជាតិ​ដែក​ក៏​អាច​ទទួល​បាន​តាម​រយៈ​ថ្នាំ​លេប និង​អាហារ​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ ប្រភព​ចម្បង​នៃ​ជាតិ​ដែក​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​គឺ​ត្រី សាច់ និង​បន្លែ​បៃតង​។

    ជាតិ​ដែក​ដើរ​តួ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ និង​លូត​លាស់​របស់​រាង​កាយ​។ រាង​កាយ​របស់​យើង​ប្រើ​ជាតិ​ដែក​ដើម្បី​បង្កើត hemoglobin ​ដែល​ជា​ប្រូតេអ៊ីន​ក្នុង​កោសិកា​ឈាម​ក្រហម ជួយ​ដឹក​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។ ជាតិ​ដែក​ក៏​ជួយ​បង្កើត​​ myoglobin ដែល​ជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ទៀត​ដែល​ជួយ​ផ្គត់​ផ្គង់​អុកស៊ីសែន​ទៅ​កាន់​សាច់​ដុំ ហើយ​រាង​កាយ​របស់​យើង​ក៏​ត្រូវ​ការ​ជាតិ​ដែក​ដើម្បី​ផលិត​អ័រម៉ូន​មួយ​ចំនួន​ដែរ​។

    មួយ​វិញ​ទៀត​ប្រហែល​ ៦​ភាគរយ​នៃ​ជាតិ​ដែក​ក្នុង​រាង​កាយ​របស់​យើង​ គឺ​ជា​ប្រូតេអ៊ីន​ជាក់​លាក់​មួយ​ចំនួន​​ចាំ​បាច់​សម្រាប់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និង​ការ​ធ្វើ​មេតាប៉ូលិស​ថាម​ពល និង​ក៏​ជា​សមាសធាតុ​របស់​អង់ហ្សីម​ដែល​ចូល​រួម​សំយោគ​ខូឡាជែន​ផង​ដែរ។ ក្រៅពី​នេះ​ជាតិ​ដែក ក៏​ជួយ​ឲ្យ​រាង​កាយ​ដំណើរ​ការ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​បាន​ត្រឹម​ត្រូវ​ផង​ដែរ​។

    ចង់គណនា BMR ចុចទីនេះ!

    បញ្ហា​ស្លេក​ស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​​​ជា​បញ្ហា​ទូទៅ​មួយ​ក្នុង​ចំណោម​បញ្ហា​ស្លេក​ស្លាំង​ផ្សេង​ទៀត​។ ​បញ្ហា​ស្លេក​ស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ គឺ​ជា​បញ្ហា​សុខភាព​មួយ​បង្ក​ឡើង​ដោយ​ការ​ខ្វះខាត​កោសិកា​ឈាម​ក្រហម​។ កោសិកា​ឈាម​ក្រហម​មាន​នាទី​ដឹក​នាំ​អុកស៊ីសែន​ទៅ​កាន់​ជាលិកា​ផ្សេង​ទៀត​របស់​រាង​កាយ​។

    បញ្ហា​ស្លេក​ស្លាំង​នេះ គឺ​ដោយសារតែ​រាង​កាយ​មិន​បាន​ទទួល​ជាតិ​ដែក​គ្រប់​គ្រាន់។ កាល​ណា​រាង​កាយ​មិន​បាន​ទទួល​ជាតិ​ដែក​គ្រប់​គ្រាន់​ រាង​កាយ​ក៏​មិន​អាច​ផលិត​កោសិកា​ឈាម​ក្រហម​ដែល​អាច​នាំ​យក​អុកស៊ីសែន​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​បាន​ដែរ។ ​ជា​លទ្ធផល​បញ្ហា​ខ្វះ​ជាតិ​ដែក​នេះ នឹង​ធ្វើ​ឲ្យ​យើង​ជួប​​អាការៈ​ដូច​ជា​អស់​កម្លាំង និង​ហត់​។

    សារសំខាន់ជាតិដែក២

    រោគ​សញ្ញា​ផ្សេង​ទៀត​បណ្ដាល​មកពី​ខ្វះ​ជាតិដែក​

    ​រោគ​សញ្ញា​ខ្វះ​ជាតិ​ដែក​អាច​មាន​ដូច​ជា៖​

    • ខ្សោយ អស់កម្លាំង
    • ស្បែក​ស្លេកស្លាំង
    • ឈឺ​ទ្រូង ដង្ហក់ ឬ​ហត់​
    • ឈឺ​ក្បាល វិល​មុខ ឬ​ធេងធោង ជា​ដើម​។​

    បើ​សិន​ជា​ខ្លួន​យើង​ផ្ទាល់ ឬ​ក៏​កូន​មាន​ចេញ​រោគ​សញ្ញា​សង្ស័យ​ថា​ខ្វះ​ជាតិ​ដែក គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ។ យើង​មិន​គួរ​វិនិច្ឆ័យ​រោគ​សញ្ញា​ដោយ​ខ្លួន​ឯង​នោះ​ទេ គួរ​ស្វែង​រក​ការ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ ដើម្បី​ដឹង​រោគ​សញ្ញា​ច្បាស់​លាស់​។​

    អត្ថបទគួរអាន៖

    • សាច់​ក្រហម សាច់​ជ្រូក និង​សាច់​មាន់
    • គ្រឿង​សមុទ្រ​
    • សណ្ដែក​
    • ប្រភេទ​បន្លែ​ស្លឹក​បៃ​តង​​
    • ​​​​ទំពាំង​បាយ​ជូរ​ក្រៀម​ និង​នំប៉័ង​បន្ថែម​ជាតិ​ដែក​ជា​ដើម​។

    ជា​ធម្មតា​រាង​កាយ​យើង​ស្រូប​យក​ជាតិ​ដែក​ពី​សាច់​ ជាង​ប្រភព​ផ្សេង​ទៀត​។ បើ​សិន​ជា​គ្នា​យើង​តម​សាច់ គួរ​បន្ថែម​បរិមាណ​បន្លែ​បៃ​តង ឬ​សណ្ដែក​​ទៅ​ក្នុង​របប​អាហារ ដើម្បី​ឲ្យ​រាង​កាយ​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Apr 05, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម