ការញុំាអាហារសម្បូរជាតិដែកអាចជួយបំពេញតម្រូវការជាតិដែកដែលរាងកាយយើងត្រូវការជាប្រចាំក្នុងមួយថ្ងៃ ហើយជួយបង្ការបញ្ហារខ្វះជាតិដែកនិងជួយរាងកាយផលិតឈាមក្រហមគ្រប់គ្រាន់។ ជាតិដែកជារ៉ែសំខាន់ក្នុងការផលិតហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រូតេអ៊ីនក្នុងឈាមក្រហម។
– ជាមធ្យមខួរឆ្អឹងផលិតឈាមក្រហម ២ លានកោសិកាក្នុងមួយវិនាទីដែលស្មើនឹងបរិមាណឈាមក្រហមងាប់ក្នុងមួយវិនាទីដែរ។
– ខាងក្រោមជាអាហារសម្បូរជាតិដែក៖
- សណ្តែក
- សាច់ក្រហម
- គ្រឿងសមុទ្រ
- ស៊ុត
- បន្លែ ជាពិសេសបន្លែស្លឹកបៃតង
- គ្រាប់ធញ្ញជាតិ
- ដំណាប់ផ្លែឈើ