backup og meta

ការបង្ករោគលើផ្លូវទឹកនោម បណ្តាលឲ្យរលាកអាងត្រគាកដែរអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 20

    ការបង្ករោគលើផ្លូវទឹកនោម បណ្តាលឲ្យរលាកអាងត្រគាកដែរអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជំងឺ​រលាក​អាង​ត្រគាក អាច​បង្ក​ជា​ការ​រលាក​សរីរាង្គ​បន្ត​ពូជ​ស្ត្រី ដែល​អាច​បណ្តាល​ឲ្យ​មាន​សម្លាក​រវាង​ជាលិកា និង​សរីរាង្គ។ បញ្ហា​សុខភាព​មួយ​នេះ កើត​ចេញ​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ​​ ឬ​ការ​ឆ្លង​មេរោគ​ស្ត្រី​ផ្សេង​ទៀត​ដែល​មិន​បាន​​ព្យាបាល​ត្រឹមត្រូវ។ ជំងឺ​រលាក​អាង​ត្រគាក​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​ខាង​ក្រោម​ដូចជា​ស្បូន ដៃ​ស្បូន​ ឬ​អូវែ។ ស្រប​ពេល​ដែល​បាក់តេរី​ជា​ច្រើន​ប្រភេទ អាច​នាំ​ឲ្យ​មាន​ការ​រលាក​អាង​ត្រគាក តើ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ អាច​បង្ក​ឲ្យ​កើត​ជំងឺ​នេះ​ដែរ​អត់?

    ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ និង​ជំងឺ​រលាក​អាង​ត្រគាក

    នៅ​ពេល​ដែល​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ មិន​បាន​ព្យាបាល​ត្រឹមត្រូវ​ទេ​នោះ វា​នឹង​រាលដាល​កាន់​តែ​ខ្លាំង​ដល់​សរីរាង្គ​បន្ត​ពូជ ដូចជា​ទ្វារ​មាស ឬ​មាត់​ស្បូន ដែល​អាច​បណ្តាល​ឲ្យ​កើត​​ជំងឺ​រលាក​អាង​ត្រគាក និង​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ​ព្យាបាល​ ក៏​ដូចជា​គ្រប់គ្រង​ជំងឺ។ ជាក់ស្តែង​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ កើត​ឡើង​នៅ​ពេល​ដែល​​ផ្នែក​ណា​មួយ​នៃ​ប្រព័ន្ធ​ទឹក​នោម​ត្រូវ​បាន​ឆ្លង​មេរោគ ដែល​រួម​មាន​តម្រង​នោម​ បង្ហូរ​នោម​ និង​ប្លោក​នោម​ជា​ដើម។

    ថ្វី​ត្បិត​តែ​ជំងឺ​រលាក​អាង​ត្រគាក​ស្រដៀង​ទៅ​នឹង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ក៏​ពិត​មែន ប៉ុន្តែ​​ភាព​ធ្ងន់ធ្ងរ និង​ផល​ប៉ះពាល់​មាន​ភាព​ខុស​គ្នា។

    រោគសញ្ញា​ទាំង​នេះ​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ និង​ជំងឺ​រលាក​អាង​ត្រគាក

    ១. ឈឺចាប់​ធ្ងន់ធ្ងរ​ក្នុង​បរិវេណ​អាង​ត្រគាក

    នៅ​ពេល​ដែល​សរីរាង្គ​បន្ត​ពូជ​ឆ្លង​បាក់តេរី​ដែល​បណ្តាល​មក​ពី​ជំងឺ​កាមរោគ គ្នា​យើង​អាច​ប្រឈម​នឹង​ការ​ឈឺចាប់​ខ្លាំង​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​អាង​ត្រគាក។ ក្នុង​ករណី​នេះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​មូលហេតុ​បង្ក។

    ២. គ្រុន​ក្តៅ

    គ្រុន​ក្តៅ​បង្ហាញ​ថា រាងកាយ​យើង​កំពុង​តែ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។ ប្រសិន​បើ​យើង​មាន​អាការៈ​គ្រុន​ក្តៅ​ច្រើន​ជាង​ពីរ​បី​ថ្ងៃ អម​ជាមួយ​នឹង​ការ​ឈឺចាប់​អាង​ត្រគាក ឬ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ នោះ​អាច​បង្ហាញ​​ពី​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម

    ៣. ឈឺចាប់​ពេល​រួម​ភេទ

    ជាមួយ​គ្នា​នេះ​ដែរ ការ​ឈឺចាប់​អំឡុង​ពេល​រួម​ភេទ អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​នៅ​ប្លោក​នោម​ ឬ​ការ​ឆ្លង​មេរោគ​ផ្សិត។ ប្រសិនបើ​យើង​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ នឹង​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​រលាក​អាង​ត្រគាក។

    ឈឺចាប់ក្រោយរួមភេទ១

    ៤. ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី

    ចំណែក​ឯ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ច្រើន​​ជ្រុល និង​មាន​ក្លិន​មិន​ល្អ អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​រលាក​អាង​ត្រគាក។ អ៊ីចឹង​ហើយ យើង​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​ភ្លាម​ៗ ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​សរីរាង្គ​បន្ត​ពូជ​ផ្សេង​ទៀត។

    ៥. នោម​ឈឺ​

    អាការៈ​ឈឺចាប់​នៅ​ពេល​នោម​ អាច​ជា​រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​​ប្លោក​នោម ហើយ​​ប្រសិនបើ​យើង​មិន​ធ្វើការ​ព្យាបាល​ទេ​នោះ ការ​បង្ក​រោគ​នឹង​ឆ្លង​ទៅ​មាត់​ស្បូន ឬ​អូវែ ព្រម​ទាំង​បណ្តាល​ឲ្យ​កើត​ជំងឺ​រលាក​អាង​ត្រគាក។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 20

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម