ការមករដូវទៀងទាត់ អាចបង្ហាញឲ្យយើងដឹងថាសុខភាពបន្តពូជយើងល្អប្រសើរ។ យ៉ាងណាមិញ របបអាហារប្រចាំថ្ងៃ ក៏អាចជះឥទ្ធិពលដល់ទាំងវដ្ដរដូវ និងសុខភាពបន្តពូជរបស់យើងដូចគ្នា។ ដូច្នេះហើយ ក្នុងករណីដែលមករដូវយឺតជាប្រចាំ ស្រីៗយើងគួរចាប់អារម្មណ៍នឹងទម្លាប់ញ៉ាំអាហារ ដែលជាឫសគល់នៃការមករដូវមិនទៀងទាត់។