backup og meta

ចង់ដឹងថាសុដន់មានសុខភាពល្អ ឬមានបញ្ហា អាចសង្កេតមើលសញ្ញាទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15, 2023

    ចង់ដឹងថាសុដន់មានសុខភាពល្អ ឬមានបញ្ហា អាចសង្កេតមើលសញ្ញាទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ស្រី​ៗ​យើង​តែង​ជួប​ប្រទះ​ការប្រែប្រួល​ជាលិកា​សុដន់​ អំឡុង​ពេល​ពពោះ បំបៅ​ដោះ​កូន មក​រដូវ ឬ​​ចូល​ដល់​វ័យ​​អស់​រដូវ។ ជា​ទូទៅ ជាលិកា​សុដន់​ធម្មតា មាន​​​ដុំ​ពក និង​មាន​លក្ខណៈ​រឹងៗ ព្រម​ទាំង​មាន​ភាព​ខុស​ៗ​គ្នា​អាស្រ័យ​ទៅ​លើ​ស្ត្រី​ម្នាក់​ៗ។

    សុដន់​មាន​សុខភាព​ល្អ មាន​សញ្ញា​ទាំង​នេះ

    • រូបរាង​សុដន់​មាន​លក្ខណៈ​ដូច​ដើម
    • ស្បែក​នៅ​លើ​សុដន់​មាន​សភាព​ស្អាត​ល្អ និង​ម៉ត់​រលោង
    • សីតុណ្ហភាព​សុដន់​ ដូច​គ្នា​ទៅ​នឹង​រាងកាយ​ទាំង​មូល
    • ពុំ​មាន​ហូរ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​ (លើកលែង​តែ​នៅ​ពេល​កំពុង​បំបៅ​ដោះ​កូន)
    • ពុំ​មាន​អារម្មណ៍​​ឈឺចាប់​ នៅ​ពេល​ប៉ះ​សុដន់។

    ​​នៅ​ពេល​ណា​ដែល​យើង​គួរ​បារម្ភ?

    ១. លេច​ចេញ​ដុំ​ពក​ភ្លាម​ៗ

    ថ្វី​ត្បិត​តែ​ដុំ​ពក​ក្នុង​សុដន់​ភាគ​ច្រើន​ មិន​មែន​ជា​មហារីក​ក៏​ពិត​មែន​ ប៉ុន្តែ​សញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​ ក៏​កើត​ចេញ​ពី​​ដុំ​ពក ឬ​សុដន់​ឡើង​ក្រាស់ នេះ​ដែរ។

    ២. ហូរ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់

    ចំពោះ​ករណី​ភាគ​ច្រើន​ ការ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​ ពុំ​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ។ ប៉ុន្តែ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ក៏​ដូចជា​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់លាស់​​ទើប​ជា​ការ​ប្រសើរ។

    បញ្ហាសុដន់២

    ៣. ការ​ប្រែប្រួល​ទំហំ​នៃ​សុដន់

    ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​យើង​សង្កេត​ឃើញ​ទំហំ​សុដន់​ខុស​ពី​ធម្មតា ​ឬ​ពណ៌​សម្បុរ​នៃ​សុដន់​ ប្រែប្រួល​ យើង​គួរ​តែ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។

    ៤. សុដន់​ឡើង​ពណ៌​ក្រហម

    សុដន់​ប្រែ​ទៅ​ជា​ពណ៌​ក្រហម ឬ​ស្បែក​មើល​ទៅ​ដូច​សំបក​ក្រូច​ ក៏​អាច​បង្ហាញ​ថា​ សុដន់​យើង​កំពុង​តែ​មាន​បញ្ហា​ផង​ដែរ ហេតុ​នេះ​ហើយ​ ស្រីៗ​យើង​គួរ​តែ​តាមដាន​ឲ្យ​បាន​ដិតដល់។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម